Thứ Tư, 12 tháng 9, 2012

របាំ​ប្រពៃ​ណី​គឺ​ជា​របាំ​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រភេទ​របាំ​ធំៗ​បី​នៅក្នុង​ប្រទេស​កម្ពុជា​យើង។ របាំ​នេះ​គឺ​ច្រើន​កើត​ចេញ​ពី​កន្លែង​ណា​ដែល​មាន​ព្រៃ​ព្រឹក្សា អារក្សអ្នក​តា ខ្មោច​ព្រាយ​បិសាច ទឹក​ជ្រោះ ជ្រលង​ដងអូរ ដែល​គ្របដណ្តប់​លើ​មនុស្ស​ធ្វើ​អោយ​មនុស្ស​ខ្លាច។ ទាំង​នេះ​ធ្វើ​អោយ​មនុស្ស​បង្កើត​បាន​ជា​ប្រពៃ​ណី​របាំ​សម្រាប់​ជំនឿ​ប្រចាំ​ភូមិភាគ​ ឬ​តំបន់​របស់​ខ្លួន។
យ៉ាង​ណា​មិញ​ដូចជា​របាំ​ ត្រុដិ គឺ​គេ​នាំ​គ្នា​បង្កើត​ឡើង​សម្រាប់​ឧបកិច្ច​ដេញ​បាតុភូត​ចង្រៃ​ដូច​ជា​មាន​សត្វ​ព្រៃ​ចូល​ក្នុង​ស្រុក​ភូមិ ព្រោះ​ខ្មែរ​យល់​ថា​ប្រាកដ​ជា​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​ ហេតុដូច​នេះ​ត្រូវ​ដេញ​គ្រោះ​ចង្រៃចេញ​ដើម្បី​ភាព​សុខ​សាន្តរបស់​ប្រជា​ជន។
ចំណែក​ឯ​របាំ​បេះ​ក្រវាញ​វិញ គេ​បង្កើត​ឡើង​ដោយ​សារ​យល់​ឃើញ​ថា​មុន​នឹង​បេះ​ក្រវាញ គេ​ត្រូវ​បញ្ចាន់​អារក្ស​អ្នកតា និងរាំ​ច្រៀង​សុំ​អ្នក​តាជាមុនសិន​ទើប​បេះបាន។ ក្រៅ​ពី​នេះ​មាន​របាំ​ជាច្រើន​ទៀត​ដូច​ជា​ របាំ​បុកលក្ខ របាំ​ក្ងោក​ប៉ៃ​លិន របាំ​ក្ងោ​កពោធិសាត់ របាំ​កាប់​ក្របី​ផឹកស្រា របាំ​តូណៃ​តិន ជា​ដើម។
ក-​ចរិត​របាំ​ប្រពៃ​ណី:របាំ​ប្រពីណី​មាន​ចរិត​ទន់​ភ្លន់ និង​មាន​ជំនឿ​ស៊ប់​អណ្តែត​អណ្តូង។ ក្នុង​មួយ​ឆ្នាំ​រាំ​តែ​ម្តង​ទេ​ដោយ​ប្រកាន់​ពេលវេវលា។ លុត្រា​តែ​មាន​តម្រូវ​ការ​ចាំ​បាច់​ក្នុងការ​បន់​ស្រន់​ទើប​គេ​សម្តែង​ម្តង​ទៀត។ ជា​របាំ​មាន​ចរិត​ប្រជា​ជន ដើម្បី​ប្រជា​ជន។
ខ- សង្វាក់​ និង​សំលៀក​បំពាក់:
​របាំ​ប្រពៃ​ណី​មាន​ក្បាច់​រាំ​យឺត តែ​រហ័ស​ជាង​របាំបុរាណ។ សំលៀក​បំពាក់​មាន​លក្ខណៈជា​ខ្មែរ​អង្គរ ពណ៌​ស្រអាប់​ចំរុះ​គ្មាន​មូលដ្ឋាន​ក្បាច់រាំ​ជាក់​លាក់​ទេ គឺ​ក្បាច់​រាំ​ទាំង​អស់​យក​តាម​ក្បាច់​បុរាណគ្រាន់​តែ​បន្ថែម ចង្វាក់​ឲ្យ​រហ័ស​ដើម្បី​កន្រ្តាក់​អារម្មណ៍​នឹង​ទាក់​ទាញ​នូវ​មនោសញ្ចេតនា​អ្នក​ស្តាប់ អ្នក​ទស្សនា​ឲ្យ​ចាប់​អារម្មណ៍​របាំ​តែ​ប៉ុណ្ណោះ។
គ- តន្ត្រី​កំដរ​របាំ​ប្រពៃ​ណី:
គេ​សង្កេត​ឃើញ​មាន​តន្ត្រី​ប្រពៃ​ណី(ភ្លេង​ការ) និង​វង់​តន្ត្រី​មហោរី ។វង់​តន្ត្រី​នីមួយៗ​មាន​ឧបករណ៍​ដូច​ខាង​ក្រោម៖
-ឧបករណ៍​តន្ត្រី​ប្រពៃណី: ប៉ីអ ខ្សែ​ដៀវ ចាប៉ី​ដង​វែង ស្គរ​អារក្ស ទ្រ​ខ្មែរ(ខ្សែ​បី) ឈឹង
-ឧបករណតន្ត្រី​មហោរី:​ ខ្លុយ រនាតឯក រនាត​ដែក រនាត​ធុង ក្រពើ​ឬ​តាខេ ទ្រសោ​ ទ្រឆេ                                       ទ្រអ៊ូ ស្គររមនា ឈឹង

Không có nhận xét nào:

Đăng nhận xét